-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

របងត្រូវច្បាប់ថ្លង់រឹងត្រូវបានរុះរេីវ៉ៃកម្ទេចបាក់រាបដល់ដី បន្ទាប់ពីមានឱសានុវាទ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views


ចេញផ្សាយនៅថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២៥

ធ្លាយរឿងសាងសង់របងខុសតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សង់រំលោភយកដីមាត់ស្ទឹងស្លាគូរសំអាងលើប្លង់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ថែមទាំងមានការអំណះអំណាងរដ្ឋបាលស្រុកទៅទៀត ពេលដែលជ្រាបរឿងដល់ ឯកឧត្តមភិបាល ទើបដឹងប្លង់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ខុស ) និងឯកឧត្តម វ៉ី សំណាងដាក់ឱសានវាទ របងត្រូវរុះរើភ្លាមៗ ថ្ងៃឱសានុវាទចាប់ចូលតែមួយថ្ងៃប៉ុណ្ណោះ បើរាប់ក្នុងរយៈពេលរយៈពេល ១៤ ថ្ងៃនោះ។

មជ្ឈដ្ឋានមហាជនកំពុងទន្ទឹងរង់ចាំមើលថា ៖តើកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស នៅក្នុងការកសាងប័ណ្ណខុស ថ្នាក់ដឹកនាំផ្ដល់ក្តីមេត្តាបែបណាចំពោះមន្ត្រីទាំងនោះ។

ប្រជាពលរដ្ឋទូរទស្សខេត្តតាកែវនិងមហាជនបានស្ងប់ស្ញែងសម្ដែងការកោតសរសើរដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិសម្បត្តិរដ្ឋ និង រក្សាដល់ទំនប់ចិត្តនិងភាពជឿជាក់របស់ប្រជាពលរដ្ឋ៕








សូមអានបន្ត

អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំ ចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព

ចំនួនអ្នកទស្សនា: Views

 


អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំ ចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព

តាកែវ៖ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់បានទាន់ពេលវេលាចំគោលដៅ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម គណប្រតិភូអមដំណើរ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច និងមន្ទីរអប់រំខេត្ត ប្រធានការរិយាល័យសង្គមកិច្ច និងការរិយាល័យអប់រំក្រុង-ស្រុក មេឃុំចៅសង្កាត់ទាំង១០០ រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ដើម្បីធ្វើឱ្យប្រសើឡើងវិញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។ ឯកឧត្តមក៏ កោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវបាននឹងកំពុងគាំទ្រជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ 

ប្រភព៖ រដ្ឋបាលខេត្តតាកែវ













សូមអានបន្ត

មន្ត្រីជលផល ស្រុកស្អាង ខេត្តកណ្តាល ចុះកាត់របាំងស្បៃមុង ជាឧបករណ៍នេសាទខុសច្បាប់

ចំនួនអ្នកទស្សនា: Views


ផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០២៥

ខេត្តកណ្ដាល៖ស្បៃមុងបង្រ្កាប ដោយមន្ត្រីជលផលសហការកម្លាំងនគរបាល បានប្រមាណជា ៤ទៅ៥ កំណាត់ មិនទាន់កម្ទេចចោលនាថ្មីៗនេះ។


ក្រោយពីចុះកាត់បង្ក្រាបមិនទាន់បានកម្ទេចអាចាស់ផង ស្រាប់មានក្រុមឈ្មួញនេសាទខុសច្បាប់ បានរៀបចំដាក់របាំងស្បៃមុងដដែលនឹងត្រូវបានប្រជានេសាទលើកឡើងថា៖ ដូចជាមិនតម្លាភាពចំពោះពួកគាត់ដែលប្រើឧបករណ៍ដែលច្បាប់ជលផលអនុញ្ញាត។

ប្រជានេសាទសូមសំណូមពរទៅកាន់លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សូមពិនិត្យមើលករណីខាងលើផងទាន៕

សូមអានបន្ត

ល្បែងស៊ីសងមាន់អនឡាញក្រុងស្វាយរៀង

ចំនួនអ្នកទស្សនា: Views



ផ្សាយចេញនៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២៥

ទីតាំងល្បែងស៊ីសងចូលមាន់អនឡាញដំណើរការសកម្មភាពយ៉ាងគគ្រឹកគគ្រេងខណៈមន្ត្រីសមត្ថកិច្ចមិនទាន់មានវិធានការទប់ស្កាត់។

ទីតាំងល្បែងស៊ីសងខាងលើស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ ខេត្តស្វាយរៀង ។

ពលរដ្ឋសូមសំណូមពរដល់សមត្ថកិច្ចជួយមានវិធានការទប់ស្កាត់លុបបំបាត់ល្បែងស៊ីសងខាងលើដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព៕

សូមអានបន្ត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម

ចំនួនអ្នកទស្សនា: Views

រសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម។ 

សូមអានបន្ត

លទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន

ចំនួនអ្នកទស្សនា: Views

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក” SCO Plus Summit នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ២០២៥ នេះ។

ខាងក្រោមនេះជាលទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃបូក របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន៖















សូមអានបន្ត

មេល្បែងឈ្មោះ ហ៊ួត បើកល្បែងជល់មាន់អាប៉ោង យូគី ជាសកម្មភាពប្រឆាំងភូមិឃុំមានសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


ចេញផ្សាយនៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២៥ 

ត្បូងឃ្មុំ÷ សង្វៀនជល់មាន់ លេងអាប៉ោង ចាក់យូគី ទីតាំងបនល្បែងស្ថិតក្នុងចំការកៅស៊ូក្រោយផ្ទះប្រជាពលរដ្ឋក្នុងភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្កភាពចូលលេងភ្នាល់ដោយគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធធ្វេីមិនឃេីញ។

តេីលោក ហ៊ួត មេបនល្បែងនេះមានអំណាចអ្វីទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធហ៊ានបង្ក្រាប? ទាំងធ្លាប់កេីតអំពើហិង្សាឈ្លោះប្រកែកគ្នាជាញឹកញាប់ទៀតនោះ ហេីយការមិនហ៊ានបង្ក្រាបនេះ អាចប្រឆាំងទៅនឹងការដាក់ចេញរបស់ក្រសួងមហាផ្ទៃឲ្យទប់ស្កាត់រាល់ល្បែងស៊ីសងកើតមាននៅក្នុងមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថិភាពដែរទេ ? ឬមួយលោកហួ៊ត នេះមានអំណាចធំមែន ទើបសមត្ថកិច្ចមូលដ្ឋានលោកមិនហ៊ានធ្វើការបង្ក្រាប... ដោយការព្រួយបារម្ភប្រជាពលរដ្ឋសូមថ្នាក់ខេត្តមេត្តាចុះពិនិត្យបង្រ្កាប់ផងទាន៕






សូមអានបន្ត

ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។​ សង្គម & ច្បាប់ :

ចំនួនអ្នកទស្សនា: Views





សូមអានបន្ត

កម្លាំងចម្រុះ រកឃើញ ជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

ចំនួនអ្នកទស្សនា: Views


នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។ ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យការជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់ក៏ដូចជាបន្តគោលដៅបន្ថែម៕






សូមអានបន្ត

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។

ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ។  លោកប្រធានសមាគមក៏បានបន្ថែមថា ក្នុងឱកាសនេះលោកបានដឹកនាំគណៈប្រតិភូធុរកិច្ច មកពី ២០ សមាគម ដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និង អចលនទ្រព្យ ជាដេីម។


ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់រវាងប្រទេសទាំងពីរ។ ជាក់ស្តែង, ក្រុមហ៊ុន Cambodia Airways បានចាប់ផ្តើមជើងហោះហើរត្រង់ ភ្នំពេញ-ប៉េណាំង-ភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា នេះ ចំនួន ២ ជើង ក្នុងមួយសប្តាហ៍ បន្ថែមលើជើងហោះហើរដែលមានស្រាប់។ សម្តេចបវរធិបតីបានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះធុរជន និងវិនិយោគិនម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិន ក្នុងនោះរួមមាន ច្បាប់ស្តីពីវិនិយោគ ដែលប្រកបដោយភាពសេរី ជាមួយនឹងការលើកទឹកចិត្តជាច្រើន ជាពិសេសលេីវិស័យ SMEs ដែលជាវិស័យគន្លឹះមួយក្នុងការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនោះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការនានា ដេីម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងអន្តរជាតិផងដែរ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីគោលនយោបាយ និងការលើកទឹកចិត្តនានា ដេីម្បីចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕



🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។